អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តធ្វើនៅថ្ងៃចន្ទ ដើម្បីរកមនុស្សដែលអាចជាប់គាំងនៅក្នុងគំនរបាក់បែក នៃស្ពាន ដែលបានបាក់មួយផ្នែកនៅមួយថ្ងៃមុន នៅជិតទីក្រុងកំពង់ផែ Patras ភាគខាងលិចនៃប្រទេសក្រិច ។
ទូរទស្សន៍ជាតិក្រិក ឈ្មោះថា ERT បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសចំនួន១៤ នាក់ ហើយជនសង្ស័យចំនួន៤នាក់ត្រូវបានចាប់ខ្លួនជុំវិញឧបទ្ទវហេតុនេះ ហើយពីរនាក់ស្ថិតនៅក្នុងចំណោមពួកគេត្រូវបាននាំទៅកាន់ព្រះរាជអាជ្ញាសាធារណៈកាលពីថ្ងៃចន្ទ ។ ចំណែក២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
អ្នកដែលត្រូវបានឃាត់ខ្លួន គឺជាអ្នកគ្រប់គ្រងផ្នែកសុវត្ថិភាព និងបុគ្គលិក៣នាក់ផ្សេងទៀតរបស់ក្រុមហ៊ុន AVAX SA ដែលជាក្រុមហ៊ុនសំណង់នៅក្នុងស្រុក ដែលបានធ្វើការវាយកម្ទេចចោល ។
ស្ពានមានបញ្ហារចនាសម្ព័ន្ធ ហើយការងារជួសជុលកំពុងដំណើរការ ។ ក្រុមសេវាអគ្គីភ័យបានឲ្យដឹងថា ចរាចរណ៍ត្រូវបានរឹតបន្តឹងនៅលើកន្លែងតាំងកាលពីថ្ងៃទី២០ខែកក្កដាកន្លងទៅនេះ ។
ក្រុមហ៊ុន AVAX SA បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមិនពាក់ព័ន្ធនឹងការងារនេះមានវត្តមាននៅកន្លែងនោះដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា