ព័ត៌មានអន្តរជាតិ

ស៊ុយអែត ផ្ដល់រថយន្ដប្រយុទ្ធធុន CV90 រាប់សិបគ្រឿងឲ្យទៅអ៊ុយក្រែន

ស្ដុកហូម៖ យានយន្ដប្រយុទ្ធថ្មើរជើង ឬហៅថា Combat Vehicle 90 ត្រូវបានរចនាឡើងដោយ ក្រសួងការពារជាតិស៊ុយអែត សម្រាប់ប្រតិបត្តិការក្នុងអាកាសធាតុ ដ៏អាក្រក់នៅក្នុងប្រទេស Nordic ត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន ដើម្បីប្រើប្រាស់សម្រាប់ការ ធ្វើសង្គ្រាមជាមួយរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយវីដេអូ ដែលបង្ហាញពីយានយន្តប្រយុទ្ធថ្មើរជើង CV90 (IFV) របស់ស៊ុយអែត ដែលត្រូវបានចាប់យកបាន។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានហៅយាននេះថាជា “កំពូលយានយន្ដ IFVs” ដោយសារតែការការពារ និងកម្លាំងបាញ់របស់វា ប៉ុន្តែវាត្រូវបានវាយប្រហារដោយ ទាហានរុស្ស៊ីជាមួយនឹង ឧបករណ៍បាញ់គ្រាប់បែកដៃ RPG-7 ។

ជាលើកដំបូង CV90 IFV បានប្រែទៅជាពានរង្វាន់សម្រាប់យោធារុស្ស៊ី។ គ្មានការងឿងឆ្ងល់ទេ ដែលវិស្វករ និងអ្នកវិទ្យាសាស្ត្ររុស្ស៊ី នឹងសិក្សាវាម្តងមួយៗ ដោយបង្ហាញពីភាពងាយ រងគ្រោះទាំងអស់របស់វា និងបង្កើតវិធីថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ៕

ប្រែសម្រួល ឈូក​ បូរ៉ា

To Top