ព័ត៌មានអន្តរជាតិ

ជើងហោះហើរ ជាច្រើនត្រូវបានលុបចោល និងបង្ខំជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ ចេញពីដែនកោះអូគីណាវ៉ា ខណៈព្យុះទីហ្វុង Khanun បង្កឲ្យមានព្យុះភ្លៀងយ៉ាងខ្លាំង

រូបភាពពី៖​ AFP

តូក្យូ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា ជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានណែនាំឱ្យជម្លៀសចេញផ្ទះរបស់ពួកគេនៅថ្ងៃអង្គារនេះ ខណៈដែលព្យុះទីហ្វុង Khanun ដែលមានកម្លាំងខ្លាំងបានបោកបក់មកកាន់ដែនកោះ អូគីណាវ៉ា (Okinawa) របស់ប្រទេសជប៉ុន ដោយគំរាមកំហែងដែលមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងខ្យល់បក់បោកខ្លាំងរហូតដល់ថ្ងៃព្រហស្បតិ៍ ។

ក្រុមអ្នកស្រុកដែលរស់នៅក្នុងខេត្តត្រូពិចមួយត្រូវបានគេណែនាំឱ្យជម្លៀសខ្លួននៅគ្រាដែលព្យុះខាងលើនេះ នឹងមានការព្យាករណ៍អំពីកម្លាំងខ្យល់បក់បោករហូតដល់១៤៥ម៉ាយក្នុង១ម៉ោង បានរំកិលខ្លួនបន្តិចម្តងៗទៅតំបន់ភាគពាយព្យ ដោយមានមនុស្សយ៉ាងហោចណាស់មនុស្ស២០.០០០នាក់ដែលរងផលប៉ះពាល់នៅក្នុងទីក្រុង Naha ។

ទូរទស្សន៍ NHK បានផ្សព្វផ្សាយថា យ៉ាងហោចណាស់ភ្លៀងមានទំហំ១៨០មីលីម៉ែត្រ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅពេលថ្ងៃត្រង់នៅថ្ងៃពុធ នៅគ្រាដែលព្យុះទំនងជានឹងបក់បោកមកជិតតំបន់នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top