បរទេស ៖ រដ្ឋាភិបាល នៃទីក្រុង Riga ប្រទេសឡាតវៀ បានប្រកាសថា នឹងបញ្ចេញលិខិតជូនដំណឹងមួយ នៅខែក្រោយទៅកាន់ពលរដ្ឋ ជនជាតិរុស្សី ចំនួន៦០០០នាក់ ដែលកំពុងរស់នៅក្នុងប្រទេស ដើម្បីឲ្យចាកចេញក្នុង រយៈពេល៩០ថ្ងៃ។
យោងតាមការចេញផ្សាយ របស់ RT នៅក្នុងសេចក្តីប្រកាស ដោយសភាជាតិបានសរសេរថា មានជនជាតិ រុស្សី ចន្លោះពី៥០០០ ទៅ ៦០០០ នាក់ ដែលសុទ្ធតែមិនបានបង្ហាញ បំណងប្រាថ្នាណាមួយ ទាំងការប្រឡង ឬដើម្បីទទួលបានប័ណ្ណស្នាក់នៅ បណ្តោះអាសន្ន ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេបន្តនៅស្ងៀមស្ងាត់ទៀតផង ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក Elta បានឱ្យដឹងថា ក្រសួងមហាផ្ទៃនៃប្រទេសឡាតវី បានបញ្ជាក់ថា ការជូនដំណឹងនេះកំពុងត្រូវបានរៀបចំ ហើយនឹងត្រូវផ្ញើចេញក្នុងខែកញ្ញា ទៅកាន់អ្នកទទួលប្រហែលជា៦០០០នាក់។
គួរឲ្យដឹងដែរថា កាលពីឆ្នាំមុន បន្ទាប់ពីវិបត្តិក្នុងប្រទេសអ៊ុយក្រែនបានកើនឡើង រដ្ឋាភិបាលទីក្រុងRiga បានដាក់ លក្ខខណ្ឌមួយ សម្រាប់ជនជាតិរុស្ស៊ី ដែលមានបំណងរស់នៅក្នុងប្រទេសឡាតវៀ ដើម្បីធ្វើតេស្តភាសាឡាតវៀ ជាមុនសិននិងបន្តសិក្សា ប្រសិនបើតេស្តមិនជាប់៕
ប្រែសម្រួល៖ស៊ុនលី