ព័ត៌មានជាតិ

នាយករង ប.ស.ស. អញ្ជើញជាវាគ្មិន កម្មវិធីកិច្ចពិភាក្សាតុមូល នៃវេទិកា រាជរដ្ឋាភិបាល-វិស័យឯកជន ពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ


ភ្នំពេញ៖ លោក ស៊ុំ សោភ័ណ នាយករង នៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ( G-PSF Roundtable Discussion on Industrial Relations) ដែលរៀបចំឡើង ដោយសមាគម សហគ្រិនស្រ្តីកម្ពុជា (CWEA)  នៅភោជនីយ៍ដ្ឋាន អេឌែន ផាក (Eden Park Restaurant) រាជធានីភ្នំពេញ ។

តាមការឱ្យដឹងពីតំណាង សមាគមសហគ្រិនស្រ្តី កម្ពុជា (CWEA) បានបញ្ជាក់ថា លោក ស៊ុំ សោភ័ណ បានលើកឡើងពីវឌ្ឍនភាព នៃការអនុវត្ត របបសន្តិសុខសង្គម សម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាលើកឡើង ពាក់ព័ន្ធនឹងទំនាក់ទំនងឧស្សាហកម្ម (Industrial Relations) ជាពិសេសចូលរួមគាំទ្រ និងលើកកម្ពស់ សកម្មភាព របស់ស្រ្តីនៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច តាមរយៈ ការអនុវត្តច្បាប់ និងកាតព្វកិច្ច របស់និយោជក ឲ្យសមស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីពិក្សាតុមូលនេះ មានការចូលរួមពីសំណាក់ សមាគមសហគ្រិនស្រ្តីកម្ពុជា និង ស្ថាប័នពាក់ព័ន្ធប្រមាណជាង ៣០ស្ថាប័ន៕

To Top