ប៉េកាំង៖ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រាប់ទីក្រុងម៉ានីលថា ខ្លួនចាំបាច់ត្រូវយកសំបក ខ្មោចនាវាច្រែះចាប់ ចេញពីតំបន់ថ្ម ប៉ប្រះទឹក ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានជម្លោះ ជាមួយនាវាផ្គត់ផ្គង់កាលពីចុងសប្តាហ៍។ ហ្វីលីពីន បានបញ្ឈប់កប៉ាល់នៅទីនោះដោយចេតនាកាលពីជាង ២០ឆ្នាំមុន ដើម្បីទាមទារយកកោះថ្មប៉ប្រះទឹក។
រដ្ឋាភិបាលចិន កាលពីថ្ងៃច័ន្ទបានជំរុញ សមភាគីហ្វីលីពីន របស់ពួកគេ ឱ្យដកនាវាចម្បាំង “ខុសច្បាប់” ចេញពីកោះ ថ្មប៉ប្រះទឹក លិចទឹកនៅក្នុងប្រជុំកោះ Spratly ដែលត្រូវបានទាមទារដោយចិន និងហ្វីលីពីន។
អ្នកនាំពាក្យចិនបានឲ្យដឹងថា “ភាគីចិន ជំរុញហ្វីលីពីនឱ្យអូសកប៉ាល់ចម្បាំង ចេញពីតំបន់ថ្មប៉ប្រះទឹក រីណៃ និងស្ដារថ្មប៉ប្រះទឹក រីណៃ ឱ្យដូចដើមវិញ” ដោយប្រើឈ្មោះរបស់ចិន សម្រាប់លក្ខណៈ ពិសេសក្រោមទឹក ដែលត្រូវបានគេស្គាល់ ជាភាសាអង់គ្លេសថា Second Thomas Shoal ។
ការទាមទារនេះបានកើតឡើង បន្ទាប់ពីការបង្អួតគ្នា កាលពីចុងសប្តាហ៍ ដែលជាលើកទីពីរក្នុងរយៈពេលជាច្រើនខែ ដែលកប៉ាល់ឆ្មាំសមុទ្រចិន ដែលប្រើកាណុងបាញ់ ទឹកបានបើកចេញ ពីកប៉ាល់ផ្គត់ផ្គង់ហ្វីលីពីន។
ឈ្មោះថ្មី Sierra Madre មានចេតនាលើ ថ្មប៉ប្រះទឹកទីពីរ Thomas Shoal ក្នុងឆ្នាំ១៩៩៩ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដោយទីក្រុងម៉ានីល ដើម្បីទាមទារយកតំបន់ថ្មប៉ប្រះទឹក ដែលលិចទឹកទាំងស្រុងនោះ។ នៅប្រទេសហ្វីលីពីន វាត្រូវបានគេហៅថា Ayungin Shoal ។ ថ្មប៉ប្រះទឹកមាន ចម្ងាយប្រហែល ១២១ ម៉ាយពី ភាគខាងលិច នៃកោះប៉ាឡាវ៉ាន់ របស់ហ្វីលីពីន ហើយ Sierra Madre ស្ថិតនៅលើថ្មប៉ប្រះ ទឹករាក់មួយ នៅភាគពាយព្យ៕
ប្រែសម្រួល ឈូក បូរ៉ា