បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា ប្រសិនបើ រដ្ឋាភិបាលទីក្រុងគៀវ នឹងបើកការចរចាគ្នាណាមួយនោះ ដាច់ខាតភាគី ខាងរុស្សី គឺមិនមែនជាលោក Vladimir Putin ឡើយ ។
យោងតាមការចេញផ្សាយ របស់ RT លោក Kuleba បានបន្តទៀតថា ៖ លោក Putin បានប្រព្រឹត្តនូវទោស ឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាច្រើនខ្លាំងណាស់ ។ វាគឺជារឿងច្បាស់ណាស់ទាំងពេលនេះ និងទៅថ្ងៃមុខក្តីយើង នឹងមិនអាចមើលឃើញលោក Putin អង្គុយនៅតុចរចាជាមួយនឹងលោក Vladimir Zelensky ជាដាច់ខាត ។
លោកបន្តថា ពួកយើងនឹងមិនចរចាជាមួយ នឹងរុស្សីឡើយ ប្រសិនបើកងកម្លាំង របស់ពួកគេមិនដកចេញពីទឹកដី របស់យើងទាំងស្រុងហើយ ទោះបីជាមានការចរចាក្តី ក៏ដាច់ខាត ភាគីរុស្សីគឺមិនមែនជាលោក Putin នោះឡើយ។
នៅពេលដែលត្រូវបានសួរថា តើការលើកឡើងរបស់លោកនេះ នឹងធ្វើឲ្យការកើនឡើងកំដៅ នៃជម្លោះឬយ៉ាងណានោះលោកបានបន្តទៀតថា ស្ថានភាពអាក្រក់ខ្លាំងវា បានកើតឡើងមកលើយើង ទៅនេះហើយគ្មានអ្វីដែលនឹងអាចធ្វើឲ្យយើងភ្ញាក់ផ្អើល ជាងពេលបច្ចុប្បន្ននេះនោះទេ៕
ប្រែសម្រួល៖ស៊ុនលី