ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងប្រឈមមុខនឹងអំពើហិង្សា នយោបាយដ៏អាក្រក់បំផុត ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០

រូបភាពពី៖​ XINHUA

ឡុងដ៌៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការកើនឡើងដ៏ធំបំផុត និងជានិរន្តរភាពបំផុតនៃអំពើហិង្សានយោបាយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។

របាយការណ៍នេះបានកំណត់ករណីអំពើហិង្សាផ្នែកនយោបាយចំនួន ២១៣ ករណី ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយអ្នកគាំទ្រអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ដោយដកស្រង់សម្តីអ្នកសិក្សា ៣រូប ដែលបានពិនិត្យករណីនេះដោយលើកឡើងថាពួកគេបានបន្ថែមភស្តុតាង ដែលកើនឡើងថាអំពើហិង្សានយោបាយ គឺអាក្រក់បំផុតចាប់តាំងពី ឆ្នាំ១៩៧០ ។

ប្រហែលពីរភាគបីនៃឧប្បត្តិហេតុហឹង្សានយោបាយដែលចងក្រងដោយ Reuters គឺជាការវាយប្រហារដោយអ្នកវាយប្រហារឯកកោ ឬការប៉ះទង្គិចគ្នារវាងក្រុមគូប្រជែងក្នុងព្រឹត្តិការណ៍សាធារណៈ ដូចជាបាតុកម្មជុំវិញការសម្លាប់ប៉ូលិស ការរំលូតកូន និងសិទ្ធិប្តូរភេទ។ នៅសល់​ពាក់ព័ន្ធ​នឹង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​។

នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ អំពើហឹង្សានយោបាយរបស់អាមេរិក ត្រូវបានប្រព្រឹត្តឡើងជាញឹកញាប់ដោយពួករ៉ាឌីកាល់នៅខាងឆ្វេង ហើយផ្តោតលើការបំផ្លាញទ្រព្យសម្បត្តិ ដូចជាអគាររដ្ឋាភិបាលជាដើម របាយការណ៍នេះបានដកស្រង់សម្តីលោក Rachel Kleinfeld ដែលសិក្សាអំពីជម្លោះនយោបាយ និងលទ្ធិជ្រុលនិយមនៅ Carnegie Endowment for International Peace ដែលជាអ្នកគិតរបស់ទីក្រុងវ៉ាស៊ីនតោន។

ប្រភពបានឲ្យដឹងថា ផ្ទុយទៅវិញ ភាគច្រើននៃអំពើហិង្សានយោបាយនាពេលបច្ចុប្បន្ននេះ គឺសំដៅលើមនុស្ស ហើយភាគច្រើន នៃការផ្ទុះដ៏សាហាវដែលតាមដានដោយ Reuters បានមកពីខាងស្ដាំ។

ក្នុង​ចំណោម​ការ​វាយ​ប្រហារ​នយោបាយ​ដ៏​សាហាវ​ចំនួន ១៤​លើក ចាប់​តាំង​ពី​កុប្បកម្ម​កាពីតូល ដែល​ជន​ល្មើស ឬ​ជន​សង្ស័យ​មាន​បក្ស​ពួក​ច្បាស់​លាស់ មាន ១៣​នាក់ ជា​អ្នក​វាយ​ប្រហារ​ស្តាំ​និយម៕ ប្រែសម្រួល ឈូក បូរ៉ា

To Top