ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស ក្នុងឱកាសដែលរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញមកកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ។
បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ បានឱ្យដឹងថា ក្រសួងការបរទេសកម្ពុជា កំពុងត្រៀមរៀបចំ ដំណើរទស្សនកិច្ច របស់កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នាពេលខាងមុខ ។