ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង បង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅតំបន់ភាគខាងកើត នៃប្រទេសរុស្ស៊ី

ប្រភព ៖ Xinhua

រុស្ស៊ី៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងស្ថានការណ៍គ្រាអាសន្ន របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ព្យុះទីហ្វុង Khanun បានបង្កឱ្យមានទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ នៅតំបន់ Primorsky Krai នៃតំបន់ភាគខាងកើត របស់ប្រទេសរុស្ស៊ី ដោយបានជំរុញឱ្យក្រុងចំនួន២១ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ។

ក្រសួងខាងលើបានឲ្យដឹង នៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួនថា មានមនុស្សជាង២.០០០នាក់ រួមទាំងកុមារចំនួន ៤០៥នាក់ត្រូវបានជម្លៀស ចេញពីតំបន់ដែលមានគ្រោះទឹកជំនន់ ។ ការតាំងទីលំនៅមានចំនួន២៨កន្លែង ត្រូវបានកាត់ផ្តាច់ដោយសារកម្លំាងទឹក ហើយការឆ្លងកាត់ទូកមានចំនួន៩ត្រូវ ។

ក្រសួងបានឲ្យដឹងថា គ្រោះទឹកជំនន់នៅតែបង្កផលប៉ះពាល់ដល់ក្រុងចំនួន១៦ ដែលមានអគារលំនៅដ្ឋានចំនួន៤.៣៦៨ខ្នងនិងដីផ្ទះចំនួន៥.៦៥៤ និងផ្លូវចំនួន៤៣ខ្សែនៅតែជន់លិច ដោយបានបន្ថែមថា វិស្វករនឹងចាប់ផ្តើមស្តារការផ្គត់ផ្គង់ថាមពលឡើងវិញបន្ទាប់ពីស្ថានីយបំប្លែងត្រូវបានរំដោះទឹកចេញ ។

លោក Alexander Kurenkov ប្រធានដឹកនាំមកពីក្រសួងបានបញ្ជូន ក្រុមប្រតិបត្តិការទៅកាន់ក្រុង Primorsky Krai ដើម្បីសម្របសម្រួលការងារនេះ ។

ព្យុះទីហ្វុងបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ក្រុង Primorsky Krai ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top