ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ីធុន Su-34 កំណត់គោលដៅវាយប្រហារ លើកងទ័ពអ៊ុយក្រែន នៅសាធារណរដ្ឋដូណេត

ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានប្រាប់ Sputnik ថា យន្តហោះចម្បាំងធុន Su-34 នៃយន្តហោះទម្លាក់គ្រាប់បែក Su-34 នៃកងកម្លាំង “Yug” របស់រុស្ស៊ី បានវាយប្រហារ ៣ចំណុចនៃការដាក់ពង្រាយកងទ័ពអ៊ុយក្រែន បណ្តោះអាសន្ននៅសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ។

អ្នកនាំពាក្យបានឲ្យដឹងថា “យន្តហោះទម្លាក់គ្រាប់បែកធុន Su-34 ជាច្រើនគ្រឿង នៃកងកម្លាំង YUG របស់រុស្ស៊ី បានធ្វើឱ្យខូចខាត ដោយការទម្លាក់គ្រាប់បែក​ នៅចំណុចពីរ នៃការដាក់ពង្រាយបណ្តោះអាសន្ន នៃកងពលតូចវាយប្រហារ តាមផ្លូវអាកាសដាច់ ដោយឡែកទី៣ នៃកងកម្លាំងប្រដាប់អាវុធ ​នៃប្រទេសអ៊ុយក្រែន” ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា យន្តហោះវាយប្រហាររបស់រុស្ស៊ីក៏បានបាញ់មីស៊ីល និងវាយប្រហារលើទីតាំងដាក់ពង្រាយបណ្ដោះអាសន្ន និងឃ្លាំងរំសេវ នៃកងពលតូចមេកានិចទី១១០ ដាច់ដោយឡែករបស់អ៊ុយក្រែនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top