នៅថ្ងៃទី ១៤ ខែសីហា វេទិកាស្តីពីកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយនៃ “ដៃគូអាហ្រ្វិក ” ឆ្នាំ២០២៣ ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសម្ព័ន្ធវិទ្យុផ្សាយ សំឡេងអាហ្រ្វិក បានប្រារព្ធឡើង នៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានី នៃប្រទេសកេនយ៉ា ក្រោមប្រធានបទ “ស្វែងរកការរៀនសូត្រ ពីអរិយធម៌ទៅវិញ ទៅមកក្នុងន័យរួមគ្នា ត្រួសត្រាយ អនាគត” ។ លោក Hu Heping អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានចូលរួមក្នុងវេទិកានេះ និងថ្លែងសុន្ទរកថា ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនា ការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ។
លោក Grégoire Ndjaka នាយកប្រតិបត្តិ នៃសម្ព័ន្ធវិទ្យុផ្សាយសំឡេងអាហ្រ្វិក លោក Zhou Pingjian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកេនយ៉ា និងអ្នកដឹកនាំ នៃស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ បញ្ញវន្ត និងតំណាងក្រុមហ៊ុនចិន និងអាហ្រ្វិកសរុប ជាង ១រយរូប មកពីប្រទេសអាហ្វ្រិកចំនួន ២៧ប្រទេស ក្នុងនោះរួមមានប្រទេស កេនយ៉ា អាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ាជាដើម បានចូលរួមវេទិកានេះ តាមអនឡាញឬនៅកន្លែងផ្ទាល់ ៕ វិទ្យុមិត្តភាពកម្ពុជាចិន