“នាពេលបច្ចុប្បន្ននេះ សហគ្រាសរបស់ចិន ពាក់ព័ន្ធនឹងកាហ្វេ បានលើសពី ១៨ ម៉ឺនសហគ្រាស ។ ដោយឡែកទីផ្សារ ផលិតផល កាហ្វេនៅប្រទេសចិន នឹងរក្សានិន្នាការកើនឡើង យ៉ាងខ្លាំងក្លានាពេលអនាគត” ។ វេបសាយនៃទីភ្នាក់ងារ សារព័ត៌មាន Sputnik រុស្ស៊ីបានចេញផ្សាយអត្ថបទ នាពេលថ្មីៗ កន្លងទៅនេះ ដោយបានរាយការណ៍ អំពីភាពរស់រវើក យ៉ាងខ្លាំងក្លា របស់ទីផ្សារផលិតផល កាហ្វេនៅប្រទេសចិន ។
នេះគឺជាគំរូដ៏រស់រវើកមួយ នៃទីផ្សារប្រើប្រាស់របស់ចិន ដែលបាននិងកំពុងស្តារឡើង វិញជាបន្តបន្ទាប់ ។ យោងតាមទិន្នន័យសេដ្ឋកិច្ច ដែលចេញផ្សាយដោយរដ្ឋាភិបាលចិន កាលពីថ្ងៃទី ១៥ ខែសីហាបានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានបន្តស្តារឡើងវិញ ក្នុងនោះការប្រើប្រាស់ខាងសេវាកម្ម ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ រយៈពេល ៧ ខែដំបូងក្នុងឆ្នាំ ២០២៣ ទំហំលក់រាយទំនិញ នៃវិស័យសេវាកម្ម បានកើនឡើង ២០,៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ អាស្រ័យលើការធ្វើទេសចរណ៍ក្នុងវិស្សមកាលធំ សកម្មភាពវប្បធម៌ កីឡា និងកម្សាន្ត បានជម្រុញឱ្យការប្រើប្រាស់ខាង សេវាកម្មពាក់ព័ន្ធកើនឡើងយ៉ាងឆាប់បង្គួរ ។ ព្រមពេលជាមួយគ្នានេះ ទំហំសរុបនៃការលក់រាយ ទំនិញប្រើប្រាស់ក្នុង សង្គមចិនបានកើនឡើង ៧,៣ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។
ការប្រើប្រាស់គឺជាក្បាលម៉ាស៊ីនគន្លឹះនៃកំណើនសេដ្ឋកិច្ច ។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចសកលខ្វះកម្លាំងស្តារឡើងវិញ ។ ទីផ្សារប្រើប្រាស់របស់ចិន បាននិងកំពុងស្តារឡើងវិញ ជាបន្តបន្ទាប់ តើវានឹងនាំមកនូវឱកាសអ្វីខ្លះ ដល់ពិភពលោក ?
គួររំលឹកថា នៅកាលពីមុន ទម្រង់នៃការប្រើប្រាស់របស់ចិនបានចាត់ទុក ការប្រើប្រាស់ទំនិញជាចម្បង ប៉ុន្តែបច្ចុប្បន្ននេះ វាបានប្រែទៅជាទាំងការ ប្រើប្រាស់ខាងទំនិញ និងសេវាកម្មសុទ្ធ តែជាចម្បងជាសន្សឹមៗ ។ ក្នុងចំណាយខាងការប្រើប្រាស់ គិតជាមធ្យមសម្រាប់ មនុស្សម្នាក់របស់ប្រជាជនចិន សមាមាត្រ នៃការប្រើប្រាស់ខាង សេវាកម្មបានលើសពី ៤០ ភាគរយ ។ ការផ្លាស់ប្តូររូបមន្ត អភិវឌ្ឍ និងការលើកកម្ពស់ លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធ របស់ការប្រើប្រាស់ បែបនេះបានផ្តល់ លំហអភិវឌ្ឍន៍ថ្មី ដល់សហគ្រាសពហុជាតិ ។
ប៉ុន្មានថ្ងៃកន្លង ទៅនេះ ក្រុមប្រឹក្សា កិច្ចការរដ្ឋចិន បានចេញផ្សាយ 《សេចក្តីណែនាំស្តី ពីការធ្វើឱ្យមានសុក្រឹតភាព នូវបរិយាកាសវិ និយោគសម្រាប់ពាណិជ្ជករ បរទេសនិងការបង្កើនកម្លាំង ទាក់ទាញការវិនិយោគ របស់ពាណិជ្ជករបរទេស》 ដែលតម្រូវឱ្យរៀបចំផែនការកាន់តែប្រសើរឡើង អំពីស្ថានការណ៍ ទូទៅទាំងក្នុងស្រុក និងអន្តរជាតិដើម្បីបង្កើត បរិយាកាសធុរកិច្ច លំដាប់ខ្ពស់ដែល ប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្មនិង អន្តរជាតូបនីយកម្ម ពង្រីកយ៉ាងពេញលេញ នូវឧត្តមភាព នៃទីផ្សារដែលមាន ទ្រង់ទ្រាយធំ សម្បើមរបស់ប្រទេសចិន ក៏ដូចជាកៀរគរ និងប្រើប្រាស់ទុនវិនិយោគ នៃពាណិជ្ជករបរទេស ឱ្យកាន់តែខ្លាំងក្លានិងកាន់ តែមានប្រសិទ្ធភាពដើម្បីរួមចំណែក ដល់ការជំរុញការបើកចំហប្រកប ដោយកម្រិតខ្ពស់ចំពោះក្រៅប្រទេស និងកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ។
ក្រៅពីនេះ ប្រសិនបើចង់ស្តារឡើងវិញ និងពង្រីកការប្រើប្រាស់ នោះ ក៏ចាំបាច់ត្រូវផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយគុណភាពល្អ ដើម្បីបំពេញតាមតម្រូវការ របស់អ្នកប្រើប្រាស់ ដែលមានភាព ប្រសើរឡើងជាបន្តបន្ទាប់ ។ ដោយឡែកការផ្តល់ផលិតផល និងសេវាកម្មប្រកបដោយគុណភាពល្អ មុខជានឹងជំរុញកម្លាំង ចលករច្នៃប្រឌិតថ្មី កាន់តែខ្លាំងឡើងៗ ជាក់ជាមិនខាន ។ ពេលថ្មីៗនេះ តាមការផ្សាយដំណឹងនៃវេបសាយកាសែត«Nihon Keizai Shimbun»របស់ជប៉ុនបានឱ្យដឹងថា នៅឆ្នាំ ២០២២ ថវិកាសរុបសម្រាប់សិក្សាស្រាវជ្រាវនៃក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីផ្សារមូលបត្ររបស់ចិនមានចំនួន ១៦៤១៩០០ លានយាន់ប្រាក់ចិន ដែលបានកើនឡើងប្រហែល ១,៦ ដងក្នុងរយៈពេល ៥ ឆ្នាំ ។
បច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកមាន ភាពច្របូកច្របល់ ប៉ុន្តែគោលនយោបាយ របស់ប្រទេសចិន បាននិងកំពុងរក្សាស្ថិរភាពនិងនិរន្តរភាព គឺផ្តល់បរិយាកាសអភិវឌ្ឍន៍ កាន់តែទុកចិត្តបានដល់ដើមទុន បរទេសនៅក្នុងប្រទេសចិន ។ សូមយកការប្រើប្រាស់ ជាឧទាហរណ៍ ពីសន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើកាលពីចុងឆ្នាំ ២០២២ បានសង្កត់ធ្ងន់ថា “ត្រូវតម្កល់ទុកការស្តារឡើងវិញនិង ការពង្រីកការប្រើប្រាស់ ជាអាទិភាព”ដល់ការដាក់ចេញនូវវិធានការ មួយចំនួននៅឆ្នាំនេះ ដើម្បីជំរុញយ៉ាងពេញទំហឹងនូវការប្រើប្រាស់ គោលនយោបាយសេដ្ឋកិច្ច របស់ប្រទេសចិនបាននាំមកនូវភាព ប្រាកដប្រជាដល់ពិភពលោក ហើយប្រសិទ្ធភាពនៃ គោលនយោបាយក៏បានលេចឡើងជាបន្តបន្ទាប់ផងដែរ ។
នាពេលបច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិនៅតែមានភាព ស្មុគ្រស្មាញនិងតឹងរ៉ឹងដដែល ប៉ុន្តែប្រទេសចិនមិន ដែលលាក់លាមនូវបញ្ហា ប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់ខ្លួនឡើយ ។ ទោះយ៉ាងនេះក្តី ក៏និន្នាការទូទៅនៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរ មិនបានកែប្រែដែរ ហើយវានៅតែមានភាពធន់ និងសក្តានុពលយ៉ាងខ្លាំង ក្លាដដែល ៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន