ព័ត៌មានអន្តរជាតិ

Update ៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះបាក់ដីនៅអណ្តូងរ៉ែមួយ កន្លែង នៅមីយ៉ាម៉ាន់ មានរហូតដល់៣១នាក់

ប្រភព៖ AFP

រ៉ងហ្គូន៖ ប្រភពទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា ក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះបាក់ដី នៅឯអណ្តូងរ៉ែរុករកថ្លើមថ្ម ដែលមិនអាចគ្រប់គ្រង បាននៅតំបន់ដាច់ស្រយាល នៃប្រទេសមីយ៉ាន់ម៉ា បានកើនដល់៣១នាក់ ហើយ ខណៈមនុស្សចំនួន៨នាក់ទៀត នៅតែបន្តបាត់ខ្លួន ។

គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃអាទិត្យនៅខាងក្រៅទីប្រជុំជន Hpakant ស្ថិតនៅភាគខាងជើងនៃក្រុង Kachin ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងបង្កជាគ្រោះទឹកជំនន់បានបំផ្លាញ តំបន់នេះកាលពីចុងសប្តាហ៍ ។

ការជីកយករ៉ែថ្លើមថ្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទទួលបានផលចំណេញដោយសារតម្រូវការខ្ពស់ ពីប្រទេសចិន ដែលជាប្រទេសជិតខាង ប៉ុន្តែឧស្សាហកម្ម ដែលមិនមានការគ្រប់គ្រងបានបណ្តាល ឲ្យមានការស្លាប់កម្មករជាញឹកញាប់ ។

ក្រុមបុគ្គលិកសង្គ្រោះម្នាក់បាន ប្រាប់ដល់ទីភ្នាក់ងារ AFP ដោយដោយលើកឡើងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងបានរកឃើញសាកសព មនុស្ស៦នាក់ទៀតនៅព្រឹកនេះទេ” ។ ពួកគេបានឲ្យដឹងទៀតថា មនុស្សចំនួន៨នាក់នៅតែមិនទាន់រកឃើញនៅឡើយទេ ដោយការស្វែងរកកំពុង បន្តធ្វើដដែល ។

ក្រុមអ្នកជួយសង្គ្រោះបានធ្វើការជីកកកាយដីភក់ដែលក្រាស់ៗ ដើម្បីស្វែងរកសាកសព ខណៈអ្នកផ្សេងទៀតត្រូវបានរកឃើញអណ្តែតនៅក្នុងទឹក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top