ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តសៀមរាប កំពុងស្វះស្វែងរកឧក្រិដ្ឋជនរំដោះអ្នកទោសចិន​ ពេលកំពុងធ្វើធ្មេញ

ភ្នំពេញ ៖ តាមប្រភពពីមន្រ្តីបម្រើការនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា បន្ទាប់ពីមានករណីក្រុមឧក្រិដ្ឋជនចូលទៅភ្ជុងដើម្បីរំដោះអ្នកទោសដែលជាជនជាតិចិន ពេលកំពុងធ្វើធ្មេញនៅគ្លីនិកធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មកដល់ម៉ោងប្រមាណជា១ជាងរសៀលថ្ងៃ១៧ សីហានេះ ស្នងការខេត្តសៀមរាបស្តីទី កំពុងចាត់ចែងកំលាំងចុះស្រាវជ្រាវស្វែងរកក្រុមទាំងនោះហើយ ។

បើតាមមន្រ្តីដដែលរូបនេះបានរៀបរាប់ថា នៅម៉ោងប្រមាណជា៨និង៤០នាទីព្រឹកថ្ងៃ១៧ សីហានេះ មានករណីភ្ញាក់ផ្អើលកក្រើកមួយកើតឡើងនៅសៀមរាបដោយមន្រ្តីប៉ូលីសនៅពន្ធនាគារខេត្តសៀមរាប ប្រមាណជា៤នាក់បាននាំយកអ្នកទោសជាជនជាតិចិន មកធ្វើធ្មេញនៅគ្លីនិកមួយកន្លែងនៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ស្រាប់តែមួយឧក្រិដ្ឋជនមួយក្រុមមានគ្នាប្រហែល៥ទៅ៦នាក់បានជិះរថយន្ត Lexus ប្រដាប់ដោយកាំភ្លើងខ្លីបានដើរតម្រង់មកភ្ជុងមន្រ្តីដែលជាអ្នកនាំអ្នកទោសនោះមកធ្វើធ្មេញ ហើយក៏បាននាំអ្នកទោសរត់ចេញទៅតែម្តង ។

លោកបន្តថា “ឥឡូវខាងសមត្ថកិច្ច និងព្រះរាជអាជ្ញា ព្រមទាំងក្រុមការងារជំនាញកំពុងតែធ្វើការស្រាវជ្រាតាមប្រមាញ់រកហើយ” ៕

To Top