ភ្នំពេញ៖ មន្ទីរសាធារណៈការនិងដឹកជញ្ជួនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកបណ្ដោះអាសន្ន ដចម្លង អរិយក្សត្រ-កាំបូឌីយ៉ាណា ចាប់ពីថ្ងៃទី២១ ដល់២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នីតិកាលទី៧នៃរដ្ឋសភា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។