បរទេស៖ប្រធានាធិបតីសែប៊ីលោក Aleksandar Vucic បានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទថាភាគីខាងអ៊ុយក្រែនគឺលោកប្រធានាធិបតី Vladimir Zelensky បានស្នើសុំជូបពិភាក្សាទ្វេភាគីជាលក្ខណៈឯកជនមួយនៅអំឡុងពេលនៃកិច្ចប្រជុំកំពូល Western Balkans ដែលធ្វើឡើងនៅក្នុងទីក្រុងអាតែនប្រទេសក្រិក។
លោក Vucicបានបន្តថា៖ខ្ញុំនឹងមានជំនួបមួយជាមួយនឹងលោក Zelensky តបតាមការស្នើមសុំ។ពួកយើងនឹងពិភាក្សាទល់មុខគ្នានូវបញ្ហាគ្រប់យ៉ាងដេលបានកើតឡើងទាំងនៅក្នុងតំបន់កូសូវ៉ូព្រមទាំងបញ្ហាផ្សេងៗជាច្រើនទៀត។
កូសូវ៉ូដែលជាខេត្តផ្តាច់ខ្លួនរបស់ប្រទេសសែប៊ីប៉ុន្តែជាខេត្តស្របតាមច្បាប់ទទួលស្គាល់ដោយណាតូស្ថិតនៅក្រោមការគ្រប់គ្រងរបស់សែប៊ិចាប់តាំងតែពីសង្គ្រាមឆ្នាំ១៩៩៩ហើយរដ្ឋាភិបាលទីក្រុង Belgrade តែងតែបដិសេធនូវការប្រកាសឯករាជ្យរបស់កូសូវ៉ូតាំងតែពីឆ្នាំ២០០៨។
គួរឲ្យដឹងដែរថាកន្លងមកអ៊ុយក្រែនក៏ជាភាគីដែលមិនបានទទួលស្គាល់ឯករាជ្យរបស់តំបន់កូសូវ៉ូផងដែរប៉ុន្តែថ្មីៗនេះមានការលើកឡើងថាអ៊ុយក្រែននឹងផ្លាស់ប្តូរចិត្តពីព្រោះថាប្រទេសសែប៊ីកន្លងមកបានបដិសេធមិនព្រមចូលរួមជាមួយនឹងសហរដ្ឋអាមេរិកនិងអឺរ៉ុបឡើយក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្សី៕
ប្រែសម្រួល៖ស៊ុនលី