បាងកក៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ គណបក្សភឿថៃរបស់ប្រទេសថៃឡង់ដ៏ បានប្តេជ្ញាថា នឹងផ្តល់ការសន្យាសម្រាប់បោះឆ្នោត និងផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ខណៈដែលខ្លួនបានបង្ហាញពីសម្ព័ន្ធភាពចំនួន១១បក្ស ដែលរួមមានគូប្រជែងដែលមានទំនាក់ទំនងនឹងរបបយោធាមួយចំនួនដែលនឹងព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះនៅក្នុងសប្តាហ៍នេះ ។
សភាចំនួន២របស់ប្រទេសថៃឡង់ដ៏ ត្រូវបានជាប់គាំងអស់ជាច្រើនសប្តាហ៍នៅក្នុងការបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីអ្នកឈ្នះការបោះឆ្នោតប្រឆាំងនឹងបក្ស Move Forward ដោយបានបរាជ័យនឹងការជំទាស់បែបអភិរក្សនៅក្នុងសភា ដោយទុកឱ្យ បក្ស Pheu Thai ដែលឈរលេខរៀងលំដាប់ទី២ដើម្បីទទួលយកកិច្ចខិតខំប្រឹងប្រែងនេះវិញ ។
ខណៈដែលសម្ព័ន្ធភាពដែលបានស្នើឡើងគឺជាជំហានឆ្ពោះទៅរកការបញ្ចប់ភាពជាប់គាំងនោះ ហើយកតិកាសញ្ញារវាងគណបក្សប្រជានិយមភឿថៃ និងសត្រូវដែលមានទំនាក់ទំនងនឹងយោធាចាស់មួយចំនួនអាចពន្យារការព្រួយបារម្ភអំពីការប្រកួតប្រជែងថ្មីនៃអស្ថិរភាព បន្ទាប់ពីភាពចលាចលជិត២ទសវត្សរ៍មកនេះ ។
សភានឹងបោះឆ្នោតនៅថ្ងៃអង្គារនេះលើការប្រជែងតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Srettha Thavisin ដែលជាមហាសេដ្ឋីអចលនទ្រព្យវ័យ៦០ឆ្នាំរបស់បក្សភឿថៃ ដែលបានចូលប្រឡូកក្នុងនយោបាយកាលពីប៉ុន្មានខែមុននេះ ។
លោក Cholnan Srikaew មេដឹកនាំគណបក្សភឿថៃ បានប្រាប់ដល់សន្និសីទសារព័ត៌មានថា “យើងមានទំនុកចិត្តថា លោកស្រី Srettha នឹងឆ្លងកាត់បានសម្រាប់ការបោះឆ្នោតមួយនេះ” ។
លោកបានបញ្ជាក់ថា “យើងត្រូវតែធ្វើការយ៉ាងឆាប់រហ័សដើម្បីស្តារសេដ្ឋកិច្ច និងបង្កើតនូវគោលនយោបាយដែលនឹងបង្កើតយន្តការសម្រាប់ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា