ភ្នំពេញ ៖ ក្រោយពីព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីជាផ្លូវការ រួចមក ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៉ានី ព្រះវររាជមាតាជាតិខ្មែរ និងព្រះបរមរាជវាំង បានថ្វាយសារ អបអរសាទរយ៉ាងក្លាវក្លាជូនចំពោះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ៕