លោកXiJinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមសន្និសីទ សារព័ត៌មានពិសេស នៃកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំ ប្រទេសBRICS ដោយគូសបញ្ជាក់ថា ការបន្ថែមចំនួនសមាជិកប្រទេស BRICS គឺជាទីចាប់ផ្តើមថ្មី នៃកិច្ចសហប្រតិបត្តិការ ប្រទេស BRICS ដែលនឹងបំពេញបន្ថែម កម្លាំងរស់រវើកថ្មី ដល់យន្តការ សហប្រតិបត្តិការ ប្រទេសBRICS ព្រឹកថ្ងៃទី២៤ខែសីហា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិន បានអញ្ជើញចូលរួម សន្និសីទសារព័ត៌មានពិសេស នៃកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេសBRICSនៅទីក្រុងJohannesburg ។
សន្និសីទបានប្រកាស អញ្ជើញប្រទេស អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួមអាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីឱ្យចូល ជាសមាជិកប្រទេស BRICSជាផ្លូវការ ។
លោកXiJinpingប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាគន្លឹះថា មេដឹកនាំប្រទេសទាំង៥ បានយល់ព្រមជាឯកច្ឆន្ទ ចំពោះការអញ្ជើញប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីឱ្យចូលជា សមាជិកប្រទេសBRICS ។ ភាគីចិនសូមសម្តែង ការអបអរសាទ ចំពោះប្រទេសទាំងនេះ ហើយសូមសម្តែងការកោត សរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាហ្វ្រិកខាងត្បូងដែលជាប្រទេសម្ចាស់ផ្ទះ និងលោកប្រធានាធិបតីMatamela CyrilRamaphosa ។
សន្និសីទបានអនុម័ត និងចេញផ្សាយ 《សេចក្តីប្រកាសទីក្រុង Johannesburg នៃកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេសBRICS》 ៕
(អត្ថបទ និងរូបភាព៖ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន )