ព័ត៌មានជាតិ

លោក ម៉ឹង យូឡេង សូមអបអរសាទរ និងគាំទ្រដ៏ស្មោះ ជូនចំពោះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរ និងគាំទ្រដ៏ស្មោះ ជូនចំពោះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសាក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា។

សូមឯកឧត្តម ទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា និងសមប្រកបដោយបញ្ញាឈ្លាសវៃដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនរុងរឿង បន្ថែមទៀត ក្រោមមាគ៌ានៃការដឹកនាំដ៏ឈ្លាសវៃរបស់ រាជរដ្ឋាភិបាលកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

To Top