ព័ត៌មានអន្តរជាតិ

ថៃ ៖ ការជ្រើសរើសមេប៉ូលីសត្រូវផ្អាក រហូតដល់រដ្ឋាភិបាលថ្មី ចាប់ផ្តើមជាផ្លូវការ

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រែថា ថាវីស៊ីន កាលពីម្សិលមិញបានថ្លែងអំណរ គុណដល់នាយករដ្ឋមន្ត្រី ជិតផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា ដែលបានពន្យារពេលជ្រើសរើស មេប៉ូលិសថ្មី រហូត​ដល់​កាប្រគល់តំណែង ដល់រដ្ឋាភិបាល​ថ្មីជាផ្លូវការ ដើម្បី​ភាព​សមស្រប។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការលើកឡើងរបស់លោក ស្រែថា ដែលបាននិយាយថា “ខ្ញុំត្រូវតែអរគុណលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលបាន ផ្តល់កិត្តិយសដល់ខ្ញុំ” ហើយថា ស្នងការនគរបាលក្រោម រដ្ឋាភិបាលថ្មីនឹងកោះប្រជុំ ដើម្បីជ្រើសរើសមេប៉ូលីសថ្មី បន្ទាប់ពីការស្បថ ចូលកាន់តំណែងសមាជិកគណៈរដ្ឋមន្ត្រីថ្មី។

លោក ស្រែថា បាន​និយាយ​ជុំវិញ​បញ្ហា​នេះ បន្ទាប់​ពី​បានដឹង​ពី ការ​ជ្រើសរើស​មេ​ប៉ូលិស​ថ្មី​ត្រូវ​បាន​ពន្យារ​ពេល។

អ្នកនាំពាក្យប៉ូលិសភូមិន្ទថៃ (RTP) លោកឧត្តមសេនីយ៍ Achayon Kraithong បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងអំឡុង ពេលកិច្ចប្រជុំ នៃគណៈកម្មការប៉ូលីស ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ នៅទីស្នាក់ការ កណ្តាលរបស់ RT កាលពីម្សិលមិញ។

របៀបវារៈនេះ រួមមានការជ្រើសរើសអគ្គស្នងការ RT ថ្មី ដើម្បីជំនួស ឧត្តមសេនីយ៍ឯក Damrongsak Kittiprapas ដែលនឹងចូលនិវត្តន៍នៅចុងខែកញ្ញា។ កិច្ចប្រជុំក៏បានពិភាក្សា អំពីការជ្រើសរើសស្នងការរងនគរបាល អគ្គស្នងការនគរបាល និងមេបញ្ជាការគ្រប់កងពលនគរបាល៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top