ព័ត៌មានអន្តរជាតិ

ម្ចាស់ភាគហ៊ុនធំ នៃសណ្ឋាគារ Bazaar Hotel Bangkok ដាក់ញត្តិទៅតុលាការ ឱ្យដករូបសំណាក គ្រូ កៃកែវ ចេញពីទីតាំងរបស់ខ្លួន

ប្រភព ៖ Nutthawat Wicheanbut

បរទេស ៖ ម្ចាស់ភាគហ៊ុនធំនៃសណ្ឋាគារ Bazaar Hotel Bangkok បានដាក់ញត្តិទៅតុលាការ ឱ្យដករូបសំណាក គ្រូ កៃកែវ ដ៏ចម្រូងចម្រាសចេញពីទីតាំងរបស់ខ្លួន ផ្លូវ Ratchadaphisek ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ លោក Phairoj Thungthong បាននិយាយថា លោកមានភាគហ៊ុន ៨០ភាគរយ នៃក្រុមហ៊ុន Suan Lum Night Bazaar Ratchadapisek Co Ltd ដែលត្រូវបានចុះបញ្ជីក្នុងឆ្នាំ ២០០៩ ជាមួយនឹងដើមទុន ៧៨០ លានបាត។

លោក​បាន​បន្ត​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ថ្ងៃ​នេះ ក្រុមហ៊ុន​កំពុង​ស្ថិត​ក្រោម​ដំណើរការ​ស្តារ​ឡើង​វិញ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត Covid-19 ហើយ Chan Tulyapisitchai ដែលកាន់កាប់ភាគហ៊ុន ២០ភាគរយ កំពុងដឹកនាំក្រុមគ្រប់គ្រងថ្មីសម្រាប់ដំណើរការស្តារឡើងវិញ។

ទោះ​ជា​យ៉ាង​ណា លោក Phairoj បាន​និយាយ​ថា លោក​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​គ្រប់​គ្រង។ លោក​ថា​គឺ​លោក ចាន់ ដែល​បាន​យក​រូបសំណាក​លោក កៃ កែវ ហើយ​ដាក់រូបនេះនៅ​មុខ​សណ្ឋាគារ៕
ប្រែសម្រួលៈ ណៃ តុលា

To Top