ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ ស្លាប់៧នាក់ នៅក្នុងហេតុការណ៍ ផ្ទុះចេញពីរោងចក្រផលិតកាំជ្រួច ខុសច្បាប់នៅក្នុង ប្រទេសឥណ្ឌា

ប្រភព៖ xinhua

ញ៉ូដេលី ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ មានមនុស្សយ៉ាងហោចណាស់ ចំនួន៧នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងពេលផ្ទុះ២ដងនៅក្នុងរោងចក្រ ផលិតកាំជ្រួចខុសច្បាប់១កន្លែងនៅក្នុងរដ្ឋ West Bengal ស្ថិតនៅភាគខាងកើត នៃប្រទេសឥណ្ឌា ។
ឧបទ្ទវហេតុនេះ បានកើតឡើង នៅក្នុងតំបន់ Duttapukur នៃសង្កាត់ North 24 Parganas របស់រដ្ឋ។

សេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់ សម្តីមន្ត្រីពន្លត់អគ្គីភ័យម្នាក់ ដែលបានលើកឡើងថា ការផ្ទុះមានកម្លាំងខ្លាំង ដែលពួកគេបានបំផ្លាញ អគារជាច្រើននៅក្នុងតំបន់ ។

ការផ្ទុះនេះបានកើតឡើង នៅក្នុងផ្ទះ២ជាន់ ដែលជាអង្គភាពផលិតកាំជ្រួចកំពុង ដំណើរការដោយខុសច្បាប់ ។

អ្នករងរបួសត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យក្នុងស្រុក ដើម្បីព្យាបាល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top