ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ជំហររបស់កម្ពុជា មិនបោះបង់ចោល អាមេរិក និងអឺរ៉ុប ឬចាប់យកចិន តែមួយនោះទេ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេស ជូនជនរួមជាតិ ទូទាំងប្រទេស អំពីស្ថានភាពថ្មីៗ ចុងក្រោយពាក់ព័ន្ធ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ជាគោលជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា មិនបានបោះបង់ចោលអាមេរិក និងអឺរ៉ុប ឬចាប់យកចិនតែមួយនោះទេ ហើយក៏មិនបានជ្រើសរើស យកភាគីណាមួយ រវាងចិន និងអាមេរិកនោះទេ ពោលគឺកម្ពុជា យកទាំងអស់តែម្ដង។

To Top