កណ្ដាល៖ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការបិទចរាចររថយន្ដដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចស្ដុបតាលន់ (កាកបាទក្រហម) ទៅដល់ គ.ម ១០+៥៩០ ផ្លូវបំបែកផ្លូវជាតិលេខ២១អា (ផ្លូវកឹមបូរី) ចាប់ពីម៉ោង ០:០០នាទីរំលងអធ្រាត្រ រហូតដល់ម៉ោង១៣:០០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមសេចក្ដីជូនដំណឹង ការបិទចរាចរនេះ ធ្វើឡើងដើម្បីរៀបចំពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និយោជិត កម្មកររោងចក្រ ក្រោមអធិបតីភាព កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សេចក្ដីជូនដំណឹង ដដែលបញ្ជាក់ថា៖ រថយន្ដធុនធ្ងន់ដែលចេញពីក្រុងតាខ្មៅ ត្រូវរកផ្លូវវាងតាមផ្លូវជាតិលេខ២១A ដោយឡែករថយន្ដធុនធ្ងន់ដែលចេញពីស្រុកស្អាង កោះធំ ចូលក្រុងតាខ្មៅ សូមផ្អាកចរាចរតាមការកំណត់ខាងលើ៕