បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានថ្លែងថា លោកខាងលិច បានអំពាវនាវសុំឲ្យមានការបោះឆ្នោតថ្នាក់ជាតិនៅអ៊ុយក្រែន ប៉ុន្តែពួកគេដាច់ខាតត្រូវតែត្រៀមលុយមួយចំនួនផង ដើម្បីដំណើរការកិច្ចការងារនេះ និងទោះបីដឹងហើយថា អ៊ុយក្រែន កំពុងជាប់ដៃវ៉ៃជាមួយនឹងរុស្សី ក្តី។
ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍លោក Zelensky បានលើកឡើងអំពីពាក្យរិះគន់មួយចំនួនពីសំណាក់លោកខាងលិច ផងដែរជុំវិញបញ្ហាថា បានបង្អាក់ដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសប៉ុន្តែដោយលើកឡើងថា ការរៀបចំការបោះឆ្នោត មិនអាចប្រព្រឹត្តិទៅបានទេបើមិនមានការចំណាយខ្ពស់ទេនោះ។
លោក Zelensky ទោះបីជាយ៉ាងណាក្តីមិនបានលើកឡើងទេអំពីទំហំនៃការចំណាយពិតប្រាកដដែលលោកបានអះអាងថាមានចំនួនច្រើននោះដោយអជ្ញាធរជាតិជាច្រើនមើលឃើញថាខ្ទង់ចំណាយសម្រាប់ការបោះឆ្នោតឆ្នាំក្រោយអាចមានត្រឹមតែ១៣៥លានដុល្លារប៉ុណ្ណោះ។
លោក Zelensky ទោះបីជាយ់ាងណាក្តីបានបន្ថែមថា លោកនឹងមិនជំទាស់នឹងការបោះឆ្នោតនោះទេ ប្រសិនបើប្រទេសលោកខាងលិច មានឆន្ទៈក្នុងការពង្រីកការផ្តល់មូលនិធិចាំបាច់ និងនិងធានាឲ្យបាន នូវការគ្រប់គ្រងហានិភ័យដល់អាយុជីវិត ប្រជាពលរដ្ឋនៅក្នុងស្ថានភាពបែបនេះនោះ៕ ប្រែសម្រួល៖ស៊ុនលី