ព័ត៌មានអន្តរជាតិ

គណៈកម្មការអឺរ៉ុប មិនទាន់ជឿជាក់ទេ ថា លោក Prigozhin ពិតជាបាត់បង់ជីវិត

ប្រភព ៖ AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថា សហភាពអឺរ៉ុប កំពុងតាមដានស្ថានការណ៍ បន្ទាប់ពីការធ្លាក់យន្តហោះស្លាប់ របស់ពាណិជ្ជករជនជាតិ រុស្ស៊ី លោក Evgeny Prigozhin ហើយមិនទាន់ធ្វើការ សម្រេចចិត្តថា តើត្រូវដកទណ្ឌកម្ម ដែលខ្លួនដាក់មកលើរូបគាត់ ឬអត់នោះទេ ។

ប្រភពដដែលបានបន្តទៀតថា គណកម្មការនេះ នៅតែបន្តរងចាំរហូតដល់មានព័ត៌មានអះអាង ច្បាស់លាស់ និងគួរឲ្យទុកចិត្តជាមុនសិន ចំពោះការបាត់បង់ជីវិត របស់លោក Prigozhin ហើយក្នុងនោះការសម្រេចចិត្ត របស់ក្រុមប្រឹក្សា អឺរ៉ុប ត្រូវបានធ្វើឡើងជាឯកច្ឆ័ន្ទ ខណៈដែលការពិភាក្សាក្នុងចំណោម រដ្ឋ ជាសមាជិកគឺមានការសម្ងាត់ ។

រំលឹកដែរថាលោកPrigozhin ត្រូវបានរុស្សីប្រកាសថា បានបាត់បង់ជីវិត រួមជាមួយនឹងសហការីជិត ស្និទ្ធរបស់គាត់ និងនាវិកនៃយន្តហោះឯកជនរបស់គាត់ នៅពេលដែលយន្តហោះ បានធ្លាក់ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធសប្តាហ៍មុន ។

ក្រោយហេតុការណ៍គណៈកម្មាធិការ ស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះទាំងអស់ កាលពីថ្ងៃអាទិត្យម្តងទៀត បន្ទាប់ពីការធ្វើតេស្ត DNA ត្រូវបានធ្វើឡើងហើយពិធីបុណ្យសព របស់គាត់បានធ្វើឡើង កាលពីថ្ងៃអង្គារនៅក្នុងទីក្រុង St. Petersburg៕

ប្រែសម្រួល៖ស៊ុនលី

To Top