ព័ត៌មានអន្តរជាតិ

ទីតាំងយោធាហ្វឹកហ្វឺន ដឹកជញ្ជូនអាវុធ របស់អ៊ុយក្រែន ត្រូវបានទាហានរុស្ស៊ី បំផ្លាញចោល

ប្រភព ៖ AFP

បរទេស ៖ ក្រសួងការពារជាតិរុស្សី បានផ្សព្វផ្សាយវីដេអូមួយ អំពីអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារ ពីដែនអាកាស ដោយជោគជ័យ ទៅលើទីតាំងហ្វឹកហាត់យោធា នៃការដឹកកាំភ្លើងធំ និងអាវុធផ្សេងទៀតរបស់អ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ឃ្លីបវីដេអូដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ រួមមានរូបភាពពីលើអាកាស នៃរថភ្លើងដឹកទំនិញ និងការផ្ទុះ និងផ្សែងហុយ ដែលគិតថាជាការវាយប្រហារដំបូង និងការផ្ទុះជាបន្តបន្ទាប់នៃទំនិញ។

របាយការណ៍នេះបានអះអាងថា អង្គភាពឈ្លបយកការណ៍រុស្ស៊ី បានប្រទះឃើញការមកដល់ នៃការដឹកជញ្ជូនយោធា នៅគោលដៅចុងក្រោយរបស់ខ្លួន នៅកន្លែងណាមួយ នៅតាមបណ្តោយជួរមុខ Donetsk ។ មីស៊ីលដែលបាញ់ចេញពីដីទៅដីត្រូវបានប្រើដើម្បីកំណត់គោលដៅ មុនពេលវាអាចត្រូវ បានទាហានអ៊ុយក្រែន ដឹកចេញ។

ទីក្រុងមូស្គូបានអះអាងថា ទាហានអ៊ុយក្រែន ប្រហែល ៣០ នាក់ ក៏ដូចជារថយន្តយោធាចំនួន ១០ គ្រឿងត្រូវបានសម្លាប់ និងបំផ្លាញចោល រួមជាមួយនឹងគ្រាប់កាំភ្លើងធំ ដែលត្រូវបាននាំយក ទៅកាន់ស្ថានីយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top