បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បានធ្វើការរិះគន់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បន្ទាប់ពីលោកបានអះអាងឡើងវិញនូវជំហររបស់លោកថា អ៊ុយក្រែន នឹងមិនអាចមានជ័យជម្នះផ្នែកយោធាលើប្រទេសរុស្សី នោះឡើយ។
មេដឹកនាំរបស់ប្រទេសហុងគ្រីដែលជាសមាជិករបស់អង្គការណាតូ មួយផងនោះបានបញ្ជាក់ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបញ្ឈប់ការបំពាក់អាវុធដល់ទីក្រុងគៀវ ហើយស្វែងរកសន្តិភាពជាមួយរុស្ស៊ី ជំនួសវិញ។
ទោះបីជាយ៉ាងណាក្តីមន្ត្រីរបស់រដ្ឋាភិបាលទីក្រុងបានឆ្លើយតបថា៖ មានការព្រួយបារម្ភថា លោកViktor Orban មិនបានជំរុញឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងធ្វើឱ្យស្របច្បាប់នូវការឈ្លានពានរបស់រុស្ស៊ី មួយរយៈហើយអ៊ុយក្រែន មិនមែនជាប្រទេសដែលសុខចិត្តលក់ទឹកដីរបស់ខ្លួនឯងនោះដែរឬសូម្បីតែប្រទេសណាមួយលើពិភពលោកនេះក្តី។
គួរឲ្យដឹងដែរថា កន្លងមកលោក Orban តែងតែលើកឡើងដដែលៗជាយូរមកហើយថា លោកខាងលិច បានបង្កកំហុសដោយការបន្តការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយនឹងរុស្ស៊ីនៅអ៊ុយក្រែននិងជាពិសេសការបន្តផ្គត់ផ្គង់អាវុធយ៉ាងច្រើនទៅក្នុងជម្លោះមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី