ព័ត៌មានអន្តរជាតិ

ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានត្រួតពិនិត្យ《បទប្បញ្ញត្តិស្តីពីការងារអប់រំ និងបណ្តុះបណ្តាលកម្មាភិបាល》

ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំនៅថ្ងៃទី 31 ខែសីហាដើម្បីពិនិត្យ 《បទប្បញ្ញត្តិស្តីពីការងារអប់រំនិងបណ្តុះបណ្តាលកម្មាភិបាល》 និង《ផែនការអប់រំនិងបណ្តុះបណ្តាលកម្មាភិបាលទូទាំងប្រទេសចិន (ឆ្នាំ ២០២៣-២០២៧) 》។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ។


កិច្ចប្រជុំបានលើកឡើងថា ការអប់រំនិងបណ្តុះបណ្តាលកម្មាភិបាល គឺជាគម្រោងដែលមានលក្ខណៈមូលដ្ឋាននិងលក្ខណៈជាយុទ្ធសាស្ត្រ ដែលកសាងក្រុមកម្មាភិបាលប្រកបដោយគុណភាពខ្ពស់ ។ ត្រូវផ្តោតលើការពង្រឹងសមត្ថភាពគ្រប់គ្រងនិងបណ្ដុះបណ្ដាលក្រុមកម្មាភិបាល ដែលមានសមត្ថភាពខ្ពស់លើវិស័យនយោបាយ សម្របតាមតម្រូវការនៃយុគសម័យថ្មីនិងមានសមត្ថភាពដឹកនាំទំនើបភាវូបនីយកម្មសង្គមនិយម ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top