បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានាថា អតីតរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បានព្យាយាមលុបចោលកិច្ចព្រមព្រៀងដ៏ធំមួយ ក្នុងការទិញឧទ្ធម្ភាគចក្រយោធាធុនធ្ងន់ ពីសហរដ្ឋអាមេរិក ដែលនេះបានបង្កឱ្យមានជម្លោះការទូតរវាងសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រឿងនេះត្រូវបានគេនិយាយថា បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា បានបដិសេធការប៉ុនប៉ងរបស់លោក Wallace ដើម្បីក្លាយជាអគ្គលេខាធិការអង្គការណាតូ បន្ទាប់ ទោះបីជាប្រភពរបស់ទីភ្នាក់ងារនេះបានទទូចថា បញ្ហាទាំងពីរមិនទាក់ទងគ្នាក៏ដោយ។
យោងតាមកាសែត , លោក Wallace ដែលបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ បានចំណាយពេលប៉ុន្មានសប្តាហ៍ចុងក្រោយ របស់លោកនៅក្នុងតំណែងដើម្បីព្យាយាមលុបចោលការទិញឧទ្ធម្ភាគចក្រ Boeing Chinook H-47 ចំនួន ១៤ គ្រឿង។ អតីតរដ្ឋមន្ត្រីការពារជាតិអង់គ្លេស រូបនេះ ត្រូវបានគេរាយការណ៍ថា មានការសង្ស័យយ៉ាងធ្ងន់ធ្ងរអំពីកិច្ចព្រមព្រៀងតម្លៃ ២,៣ ពាន់លានផោន (២,៩ ពាន់លានដុល្លារ) ហើយបានស្នើឱ្យលុបចោលវាដើម្បីបន្ធូរបន្ថយសម្ពាធលើថវិកាការពារជាតិ។
អត្ថបទកាសែតបាននិយាយថា លោក Wallace បានអះអាងថា ចក្រភពអង់គ្លេសមានកងនាវាផ្ទុកទំងន់ធ្ងន់ធំជាងគេនៅអឺរ៉ុបរួចហើយ ហើយបានអនុគ្រោះដល់ការវិនិយោគលើឧទ្ធម្ភាគចក្រផ្នែកគាំទ្រលើទំងន់មធ្យម ដែលនឹងអនុញ្ញាតឱ្យទីក្រុងឡុងដ៍សន្សំប្រាក់។ បើយោងតាមរបាយការណ៍នោះ ការព្រួយបារម្ភមួយទៀត គឺថា ចក្រភពអង់គ្លេសខ្វះមធ្យោបាយទំនាក់ទំនង បច្ចេកវិទ្យាផ្កាយរណប និងមធ្យោបាយដឹកជញ្ជូន ដើម្បីអនុវត្តប្រតិបត្តិការពិសេសពាក់ព័ន្ធនឹងយន្តហោះ ដែលរចនាដោយសហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា