ភ្នំពេញ ៖ លោក ប៉ា ងួនទៀង ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សពផ្សាយឯករាជ្យ (CCIM) ដែលគ្រប់គ្រងលើការផ្សាយ របស់អតីតវិទ្យុវីអូឌី ដែលបិទការផ្សាយ ពីដើមឆ្នាំ២០២៣នោះ បានដាក់ពាក្យលាឈប់ពី CCIM ហើយ តាំងពីថ្ងៃ៣១ សីហា មកម្ល៉េះ។
យោងតាមហ្វេសប៊ុក របស់លោក នៅថ្ងៃ៤ កញ្ញា បានបង្ហាញពីលិខិតលាប់ ទៅក្រុមប្រឹក្សាភិបាល នៃ CCIM ដោយបញ្ជាក់ពីមូលហេតុ លាឈប់ថា ដោយសារមានធុរៈចាំបាច់ផ្ទាល់ខ្លួន ។
លោក ប៉ា ងួនទៀង អមដោយលិខិតលាឈប់ បានភ្ជាប់ខ្លឹមសារថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយ អង្គការដៃគូ និង មិត្តភក្តិក្នុងអង្គការក្រៅរដ្ឋាភិបាល សកម្មជនសិទ្ធមនុស្ស និងអ្នកសារពត៌មានទាំងអស់ ដែលបានជួយឧបត្ថម្ភ គាំទ្រ និង សហការជាមួយCCIMកន្លងមក ។ គុណបំណាច់ទាំងនេះ គឺជាពិតការវិនិយោគ ដ៏មានសារៈប្រយោជន៍ ។
លោក ប៉ា ងួនទៀង បានចូលមកគ្រប់គ្រង ក្នុងតួនាទីជានាយក CCIMជាង១០ឆ្នាំមកហើយ ។ លោកក៏ជាប្អូនថ្លៃលោក កឹម សុខាផងដែរ ៕