ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពចំពោះ ការផ្ដោត​លើ សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម

រូបភាព៖ នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាព ចំពោះអាស៊ានផ្តោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម នៅក្នុងតំប​ន់ជំរុញសេដ្ឋកិច្ច ពិសេស ជំរុញកិច្ចព្រមព្រៀង​RCEP ។

ក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី​ សម្ដេចធិបតី បានកោតសរសើ និង វាយតម្លៃខ្ពស់​ ចំពោះការរួមចំណែក របស់អគ្គលេខាធិការអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះការខិតខំប្រឹងប្រែង និងគំនិតផ្ដួចផ្ដើមនានា ក្នុងការជំរុញដំណើរកសាងសហគមន៍អាស៊ាន ។

ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឯកភាព ចំពោះអាស៊ាន ដែលផ្ដោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម​ នៅក្នុងតំបន់អាស៊ាន ដោយផ្ដោតសក្ដានុពលជំរុញសេដ្ឋកិច្ចអាស៊ាន ពិសេស ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច តំបន់គ្រប់ជ្រុងជ្រោយ (RCEP) ។

ជាមួយគ្នានោះ សម្ដេចធិបតី បានលើកអំពីបញ្ហាសន្ដិសុខ ដែលជាបញ្ហាចម្បង អាស៊ានដែលទាមទារឱ្យអាស៊ាន ខិតខំធ្វើការ សម្របសម្រួល សំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមាន វិបុលភាព​ ដែលជាមូលដ្ឋានសំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ច ។

ក្នុងនោះដែរលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ានបានធ្វើការបើកសេដ្ឋកិច្ចឌីជីថល​ ឈានទៅដល់២០២៥ ដែលតាមការវាយតម្លៃ គឺអាចបំពេញបន្ថែមថវិកា រហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ហើយ ផលិតផលក្នុងស្រុកសរុប របស់អាស៊ាន អាចនឹងកើតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០៕

To Top