ព័ត៌មានជាតិ

ធនាគារជាតិ ប្រកាសដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ

រូបភាព៖ Google

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឲ្យដេញថ្លៃ ប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ចាប់ពីថ្ងៃទី៦-១៥ ខែកញ្ញា ឆ្នាំ២០២៣ ។

តាមរយៈសេចក្ដីជូនដំណឹងនាថ្ងៃទី៤ កញ្ញា ធនាគារជាតិនឹងដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក នៅថ្ងៃទី៦ កញ្ញា ចំនួន ១០លានដុល្លារ , ថ្ងៃទី៤ កញ្ញា ចំនួន ១៥លានដុល្លារ , ថ្ងៃទី១៣ កញ្ញា ចំនួន ១០លានដុល្លារ និងថ្ងៃទី១៥ កញ្ញា ចំនួន ១៥លានដុល្លារ ។

ជាមួយគ្នានោះដែរ ធនាគារជាតិ ក៏បានអំពាវនាវឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្ដូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាម ផងដែរ៕

To Top