ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី២៧កុម្ភៈដល់២មីនា ផ្នែកមួយចំនួន នៃបណ្ដាខេត្តតំបន់ជាប់មាត់ សមុទ្រនឹងអាចមានភ្លៀងធ្លាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលនេះសីតុណ្ហភាពអប្បបរមា នៅកម្ពុជាជាមធ្យមពី២១-២៦ អង្សាសេ និងសីតុណ្ណភាពអតិបរមា ពី៣២ ដល់៣៤អង្សាសេ។

ក្រសួងបន្ថែមថា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ផ្នែកមួយចំនួននៃខេត្តជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងពីតិចទៅមធ្យម៕

To Top