ព័ត៌មានជាតិ

អង់គ្លេស កំពុងពិចារណា ដាក់ក្រុម Wagner ជាអង្គការភេវរកម្ម

ប្រភព៖ AFP

រទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួលរុស្សី Wagner កំពុងស្ថិត នៅក្នុង ការពិចារណា ដោយប្រទេសអង់គ្លេស ដើម្បីចាត់វាចូលទៅជាក្រុមបណ្តាញ ភេរវកម្ម អន្តរជាតិដែលមានន័យថា អង្គភាពនិងក្រុមហ៊ុនណា ដែលពាក់ព័ន្ធក៏ចាត់ចូល ជាក្រុមអ្នកគាំទ្រ ភេវរកម្មដូចគ្នាដែរ។

ប្រភពដដែលបានបន្តទៀតថាសេចក្តីព្រាងដែលកំពុងដាក់នៅលើតុពិភាក្សារួចរាល់ក្នុងសភាជាតិរបស់ប្រទេសអង់គ្លេសហើយប្រសិនបើការអនុម័តនឹងចូលជាធរមានគេនឹងមើលឃើញថាមានទ្រព្យសម្បត្តិមួយចំនួនដែលពាក់ព័ន្ធនឹងក្រុម Wagner នឹងត្រូវរឹបអូស។

មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ចក្រភពអង់គ្លេស មួយរូបបាន និយាយថាក្រុម Wagner គឺជាក្រុមដែលប្រើប្រាស់អំពីហិង្សា និងមានសកម្មភាពបែបបំផ្លាញ ហើយជាពិសេសវាគឺជាឧបករណ៍ ដែលត្រូវបានប្រើប្រាស់ដោយ ប្រធានាធិបតីរុស្សីលោក Vladimir Putin ផងដែរ។

គួរឲ្យដឹងដែរថា Wagner បានដើរតួយ៉ាងសំខាន់ នៅក្នុងប្រតិបត្តិការ ពិសេសរបស់រុស្សីក្នុងការលុកលុយ ប្រទេសអ៊ុយក្រែនព្រមទាំងប្រតិបត្តិការយោធា ផ្សេងទៀតនៅអាហ្វ្រិកស៊ីរីលីប៊ិនិង ម៉ាលីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top