ព័ត៌មានអន្តរជាតិ

ចិន ដាក់បម្រាមមន្ត្រីពីការប្រើប្រាស់ទូរស័ព្ទ iPhone

រូបភាពពី៖​ XINHUA

បរទេស៖ កាសែតរុស្សី RT បានសរសេរកាលពីថ្ងៃពុធថារដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាឱ្យមន្ត្រីដែលធ្វើការឱ្យទីភ្នាក់ងាររដ្ឋាភិបាលកណ្តាល ឱ្យបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ iPhone ឬឧបករណ៍បរទេសផ្សេងទៀតសម្រាប់ការងារ ឬយកចូលទៅក្នុងការិយាល័យក្តី។

បុគ្គលិករដ្ឋាភិបាលជាច្រើននាក់បានប្រាប់ក្រុមអ្នកយកព័ត៌មានថាពួកគេត្រូវបានផ្តល់ការណែនាំទាំងនេះ ពីសំណាក់ថ្នាក់លើក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទាំងតាមរយៈក្រុមការងារជជែកនៅកន្លែងធ្វើការ និងការប្រជុំដោយផ្ទាល់ក្តី។

អស់រយៈពេលជាច្រើនខែកន្លងមកហើយដែលមន្ត្រីរដ្ឋាភិបាល នៅទីភ្នាក់ងារមួយចំនួនត្រូវបានហាមឃាត់រួចហើយពីការប្រើប្រាស់ទូរស័ព្ទ iPhone ប៉ុន្តែការប្រកាសរារាំងលើកនេះត្រូវបានគេមើលឃើញថា ហាក់ដូចជាបានពង្រីកយ៉ាងខ្លាំងហើយ អាចមានលទ្ធភាពទៅជាការដាក់បញ្ចូលក្នុងគោលនយោបាយតែម្តង។

គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះទាំងក្រុមហ៊ុន Apple និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន នៅមិនទាន់មានអ្នកណាម្នាក់ បានចេញមកធ្វើការឆ្លើយតបឬបញ្ជាក់ពីព័ត៌មានេះឡើយ ហើយមិនតបសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top