ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់ប្រធានរដ្ឋសភា សាធារណរដ្ឋកូ រ៉េជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត “ដៃគូសហប្រតិបត្តិ ការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ។ ការស្នើរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងជំនួប ជាមួយលោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េនាថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣នៅវិមានរដ្ឋសភា ។
ក្នុងជំនួបនេះ សម្ដេចប្រធានរដ្ឋសភា បានស្នើឲ្យប្រធានសភាកូរ៉េ ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជា និង សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។ ពោលធ្វើយ៉ាងណាឱ្យទំនាក់ទំនង នៃប្រទេសទំាងពីរ បានឈានដល់ “ដៃគូសហប្រតិបត្តិការ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រួមទាំងវិនិយោគ និងពាណិជ្ជកម្ម ។
ជាមួយគ្នានោះដែរសម្តេច ក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េ បន្តគំាទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់នានា ដែលរដ្ឋាភិបាលប្រទេស ទំាងពីរ(កម្ពុជា-កូរ៉េ)បានធ្វើកន្លងមក ដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដ ល់ពលករនិងពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការនិងស្នាក់នៅក្នុងប្រទេសកូរ៉េ ។
លើសពីនេះ សម្តេច ក៍បានលើកជាសំណើ ដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហប្រតិបត្តិ ការជាមួយរដ្ឋសភាកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀត នៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា និងការស្រាវជ្រាវ ជាដើម ។
ជាកិច្ចឆ្លើយតប លោក គីម ជីន ព្យូប្រធានរដ្ឋសភាកូរ៉េ បានសម្តែងការអបអរ សាទរ ចំពោះ ការបង្កើតនូវរាជរដ្ឋាភិបាល និងរដ្ឋសភាអាណត្តិថ្មី ដែលជាអ្នកបន្តវេ នពោរពេញ ដោយថាមពលនៅក្នុងការកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ។
លោកប្រធានរដ្ឋសភា បានអបអរសាទរចំពោះសម្តេច ឃួន សុដារី ដែលជាស្រ្តីដំបូងនៅកម្ពុជា បានក្លាយជាប្រធានរដ្ឋសភា ។
លោក គីម ជីន ព្យូ បានគូសបញ្ជាក់ថា រដ្ឋសភាសាធារណរដ្ឋកូរ៉េ ត្រៀមខ្លួនជានិច្ចនៅក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព រវាងរដ្ឋសភានិងរដ្ឋាភិបាល ប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង។ ប្រធានរដ្ឋសភាកូរ៉េក៏បានលើកឡើងថា ទំនាក់ទំនងប្រទេសកម្ពុជានិងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូតនិងពាណិជ្ជកម្ម។ ការវិនិយោគនៅកម្ពុជារបស់កូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្ត។ ប្រធានរដ្ឋសភាកូរ៉េ បានសន្យាថានឹងខិតខំជំរុញការផ្តល់ជំនួយនានា ដល់កម្ពុជានៅក្នុងនោះមានការបង្កើន កូតាពលករ បច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីអគ្គលេខាធិ ការដ្ឋានរដ្ឋសភាជាដើម ។
សូមជម្រាបជូនថា សាធារណរដ្ឋកូរ៉េបានដើរ តួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយ ឥតសំណង និង កម្ចីសម្បទាននានា ជាពិសេសក្នុងវិស័យ កសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ។ នៅឆ្នាំ២០២២ កូរ៉េ បានផ្តល់ជំនួយអភិវ ឌ្ឍន៍ចំនួន១៥០លានដុល្លារ ដែលជាជំនួយធំបំផុតរបស់កូរ៉េដល់កម្ពុជា ។ ក្នុងជំនួបនោះដែរ សម្តេចឃួន សុដារី បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅជូនរដ្ឋា ភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែ ងតែជួយឧបត្ថម្ភ គាំទ្រការអភិវឌ្ឍ នៅកម្ពុជាលើ គ្រប់វិស័យ។ សម្តេច បានគូសបញ្ជាក់ថា ជាការពិតណាស់ គោលដៅអភិវឌ្ឍន៍ របស់កម្ពុជានឹងមិនអាចស ម្រេចបានទេ ប្រសិនបើមិនមានកិច្ច សហប្រតិបត្តិការល្អជាមួ យបណ្តាប្រទេសជាមិត្ត និង ដៃគូអន្តរជាតិ ដូចជាសាធារណរដ្ឋកូរ៉េ ជាដើម ។ ក្នុងនាមរដ្ឋសភា សម្តេច សូមគាំទ្រយ៉ាងពេញ ទំហឹងចំពោះអនុ ស្សរណៈ នៃកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលនៃប្រទេសទំាងពីរ បានធ្វើជាមួយគ្នាកន្លងមក ។
រដ្ឋសភាកម្ពុជា បានបង្ហាញនូវការគាំទ្រ ចំពោះរដ្ឋាភិបាលកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិរព័ណ៍ ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដែលជាមហាព្រឹត្តិការណ៍មួយនឹងនាំមកនូវឱ កាសថ្មីដល់សាធារណរដ្ឋកូរ៉េ ក៏ដូចជាតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ៕