ភ្នំពេញ៖ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា របស់រដ្ឋាភិបាលកម្ពុជា វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-ចិន បានឈានដល់ការបើកទំព័រ កិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំថែមមួយកម្រិតទៀត ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងជំនួបទ្វេភាគីរវាង ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា លោក វ៉ាង ជីកាង (Wang Zhigang) រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា “យើងរួមគ្នាគិត រួមគ្នាធ្វើផែនការ និងធ្វើសកម្មភាពជាមួយគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា!” (Think together, plan together and do together) ។
ជាការឆ្លើយតប លោក ហែម វណ្ណឌី បានថ្លែងអំណរគុណ លោក Wang ដែលមានសុឆន្ទៈ និងការប្តេជ្ញាខ្ពស់ចំពោះកិច្ចសហការទ្វេភាគី លើវិស័យ STI ជាមួយកម្ពុជា និងបានគាំទ្រពេញទំហឹងក្នុងការពង្រីក និងពង្រឹង (Expand and deepen) កិច្ចសហការនេះប្រកបដោយ លក្ខណៈគ្រប់ជ្រុងជ្រោយ, ប្រាកដនិយម និងសមិទ្ធិលទ្ធផលជាមួយគ្នា (Comprehensiveness, pragmatism and feasibility) ជាមួយគ្នា។
លោក ហែម វណ្ណឌី បញ្ជាក់ថា «នេះជា ការបើកទំព័រកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមមួយកម្រិតទៀត ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រវាងកម្ពុជា-ចិន»៕