ព័ត៌មានអន្តរជាតិ

រុស្សីបើកវេទិកា សេដ្ឋកិច្ច EEF លើកទី៨ ដើម្បីលើកកំពស់ការ ចែករំលែកជាមួយ នឹងអាស៊ីប៉ាស៊ីហ្វិក

ប្រភព៖ Xinhua

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទីក្រុង​នៅភាគខាងកើតបំផុត នៃប្រទេសរុស្សី Vladivostok បានទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដល់ទៅរាប់ពាននាក់ នៅក្នុងវេទិកាសេដ្ឋកិច្ច EEF កាលពីថ្ងៃអាទិតម្សិលមិញនេះ ដើម្បីលើកកំពស់ការផ្លាស់ប្តូរ វប្បធម៍ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។

លោក Yuri Trutnev ឧបនាយករដ្ឋមន្ត្រី និងជាបេសកជនពេញសមត្ថភាព របស់ប្រធានាធិបតីប្រចាំតំបន់ Far Eastern Federal District បាននិយាយថា EEF ត្រូវបានគេរំពឹងថា នឹងទាក់ទាញ អ្នកចូលរួមប្រហែល៧០០០រួម ទាំងអ្នកតំណាង ប្រព័ន្ធផ្សព្វផ្សាយផងដែរ។

លោក​បាន​កត់​សម្គាល់​ទៀតថា វេទិកាសេដ្ឋកិច្ចលើកទី៨​ក៏​មាន​ព្រឹត្តិការណ៍​អាជីវកម្ម​ជាង ៦០ ដែល​គ្រប​ដណ្តប់​លើ​ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ អប់រំ និង​វប្បធម៌ផងដែរ។

គួរឲ្យដឹងដែរថា ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ត្រូវបានគេរំពឹងថា នឹងចូលរួម ធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសម័យ ប្រជុំពេញអង្គ ដែលបានគ្រោង ទុកនៅថ្ងៃទី១២ខែកញ្ញាផងដែរ នេះបើតាមការកត់សម្គាល់ របស់អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov ។

តាមផែនការវេទិកាEEF នឹងប្រព្រឹត្តិទៅរយៈពេលបួនថ្ងៃ ហើយវាគឺជាវេទិកា ដែលត្រូវបានរៀបចំដោយមូលនិធិ Roscongress ។ ប្រធានបទឆ្នាំនេះគឺ៖មាគ៌ា នៃកិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាព៕
ប្រែសម្រួល៖ស៊ុនលី

To Top