ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់រឹបអូសអាវុធខុសច្បាប់ ផលិតនៅអាមេរិក ជាច្រើនឆ្លងដែន តាមច្រកសមុទ្រ ភាគខាងត្បូង

ប្រភព ៖AFP

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កងកម្លាំងនៃទីភ្នាក់ងារចារកម្ម ប្រទេសអ៊ីរ៉ង់បានឈានទៅដល់ការរឹបអូសបានអាវុធ និងឧបករណ៍អាមេរិក ខុសច្បាប់មួយកញ្ចប់ធំពីនាវា ដឹកទំនិញមួយ នៅពេលវាធ្វើដំណើរ ចូលដល់ដែនទឹក ភាគខាងត្បូងរបស់ប្រទេស។

ប្រភពដដែលដែលបានដកស្រង់ របាយការណ៍ចេញពីទីភ្នាក់ងារសរព័ត៌មានក្នុងស្រុកTasnim និងការដកស្រង់សម្តីប្រធានតុលាការខេត្ត Mojtaba Qahreman បាននិយាយថា ការដឹកជញ្ជូន ដែលមានកាំភ្លើងប្រភេទ Stun gun ប្រមាណជាង ៦០០០ដើមត្រូវបានរឹបអូស នៅក្នុងប្រតិបត្តិការ មួយនៅឆ្នេរសមុទ្រ នៃទីក្រុងកំពង់ផែ Bandar-e Khamir ភាគខាងត្បូង ក្នុងខេត្ត Hormozgan ។

គួរឲ្យដឹងដែរថា ជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន ជុំវិញការជាប់ពាក់ព័ន្ធក្នុង សំណុំរឿងនេះ ដោយបន្ថែមថា ការស៊ើបអង្កេតដំបូងបង្ហាញថា ការដឹកជញ្ជូនត្រូវបាន ដឹកចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បី បង្កឱ្យមានកុបកម្ម នៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top