ភ្នំពេញ៖ ទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង បញ្ជាក់ថា ទំព័រហ្វេសប៊ុកផ្លូវការរបស់ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះ «ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK» ត្រូវបានជនអនាមិក( Hacker) លួចយកទៅគ្រប់គ្រង បានសម្រេច។