ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី Erdogan ៖ ជម្លោះនៅអ៊ុយក្រែន នឹងបន្តអូសបន្លាយ រយៈពេលយូរបន្ថែមទៀត

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងបន្តអូសបន្លាយពេលយូរបន្ថែមទៀតហើយលោកបានអះអាងថា ទីក្រុងមូស្គូ គឺជាប្រទេសស្ថិតនៅក្នុងចំណោមភាគីដែលស្វែងរកការបញ្ចប់ជម្លោះនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

យោងតាមការចេញផ្សាយរបស់ RT លោក Erdogan បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក PBS ដែលចាក់ផ្សាយកាលពីថ្ងៃចន្ទហើយប្រធានាធិបតីត្រូវបានសួរអំពីកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ហើយថាតើអ្នកផ្សេងនឹងជឿជាក់ថាទីក្រុងម៉ូស្គូ កំពុងឈ្នះសង្គ្រាមនោះឬក៏យ៉ាងណា។

មេដឹកនាំតួគីរូបនេះក៏បាននិយាយដែរថា អ្នកទាំងពីរមិនបានពិភាក្សាអំពីជម្លោះក្នុងលក្ខខណ្ឌថាអ្នកណាជាអ្នកឈ្នះនោះឡើយទោះបីជាយ៉ាណាក្តីហើយលោកបានបញ្ជាក់ច្បាស់ថារុស្ស៊ីពិតជាកំពុងស្វែងរកដំណោះស្រាយឆាប់រហ័សចំពោះបញ្ហាដែលបានអូសបន្លាយតាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។

ក្នុងនោះផងដែរលោក Erdogan បានបញ្ជាក់ច្បាស់ហើយថា រុស្ស៊ីនឹងមិនអាចដកខ្លួន ចេញពីតំបន់ Crimea ជាដាច់ខាត។ Crimea ជាឧបទ្វីបនេះបានបំបែកចេញពីទីក្រុងគៀវ បន្ទាប់ពីរដ្ឋប្រហារ Maidan ហើយត្រូវបានបញ្ចូលទៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការបោះឆ្នោតប្រជាមតិតាំងតែពីពេលនោះមក៕ ប្រែសម្រួល៖ស៊ុនលី

To Top