ខែមិថុនាឆ្នាំ២០២៣មគ្គុទ្ទេសក៍សាសនា Sikhism មួយរូបត្រូវបាញ់សម្លាប់នៅប្រ ទេសកាណាដា។រដ្ឋាភិបាលកាណាដាបានថ្លែងនៅប៉ុន្មានថ្ងៃកន្លងទៅនេះថា ប្រទេសឥណ្ឌា មានលទ្ធភាពពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ។ការចោទប្រកាន់ នេះបានធ្វើឱ្យទំនាក់ទំនងរវាងកាណាដានិងឥណ្ឌាកាន់តែតានតឹងមកដល់ពេល
បច្ចុប្បន្នប្រទេសកាណាដា និងឥណ្ឌា បានប្រកាសរៀងៗខ្លួនពីការបណ្តេញមន្ត្រី ទូតជាន់ខ្ពស់មួយរូបទៅវិញទៅមកហើយ។
ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់ភាគីឥណ្ឌាបានឆ្លើយតបថាការចោទប្រកាន់របស់កាណាដាមិនសូមហេតុផលមានអចេតនាអាក្រក់និងគ្មាន
ភស្តុតាងក្នុងមានគោលបំណងចង់បិទបាំងចំពោះការពិតដែលកាណាដាអសមត្ថភាពក្នុងរយៈពេលយូរក៏ដូចជាការពារជនជ្រុលនិយមនៃសាសនាSikhismហើយ
ព្រមទាំងគាំទ្រពួកជ្រុលនិយមនៃសាសនាSikhismនេះឱ្យបង្កការគំរាមកំហែងដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ឥណ្ឌាទៀតផង។
សូមបញ្ជាក់ថា សាសនាSikhismមានប្រភពមកពីប្រទេសឥណ្ឌា សាសនិកជន មួយចំនួន នៃសាសនានេះបានទាមទារឱ្យបង្កើតប្រទេសឯករាជ្យ មួយដែលកាន់សាសនា Sikhism នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដែលបាន ត្រូវរដ្ឋាភិបាលឥណ្ឌា ចាត់ទុកជាការគំរាមកំហែងចំពោះសន្តិសុខជាតិ។
ប្រទេស កាណាដា គឺជាប្រទេសមានសាសនិកជន Sikhism ច្រើនជាងគេបន្ទាប់ពីប្រទេស ឥណ្ឌា តាមការផ្សាយដំណឹងបានឱ្យដឹងថា បច្ចុប្បន្នមានសាសនិកជនSikhism ចំនួន៧៧ម៉ឺននាក់រស់នៅប្រទេសកាណាដា៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន