ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ២៤គ្រឿង វាយប្រហាររោងចក្រចម្រាញ់ប្រេង របស់អ៊ុយក្រែន

CNN

បរទេស៖ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី នៅពេលយប់បានបំផ្លាញរោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ Poltava ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អភិបាល Dmytro Lunin បាននិយាយថា ប្រតិបត្តិការចម្រាញ់ប្រេង នៅរោងចក្រត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយថាមិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួសនោះទេ។

លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយថា រុស្ស៊ីបានវាយប្រហារ Nikopol និងតំបន់បីផ្សេងទៀត ដោយបានបំផ្លាញផ្ទះចំនួនប្រាំខ្នង។

យោធាអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿងក្នុងចំណោម ២៤ គ្រឿងដែលរុស្ស៊ីបានប្រើក្នុងការវាយប្រហារពេញមួយយប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top