ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ក្រុមប្រឆាំងល្មមចេះគិត អំពីនយោបាយនិងផ្លូវច្បាប់ នៅអង្គការសហប្រជាជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំង ដែលកំពុងធ្វើបាតុកម្ម នៅអាមេរិក ឱ្យល្មមចេះគិតអំពីនយោបាយ និងផ្លូវច្បាប់ នៅអង្គការសហប្រជាជាតិ។

តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ២០២២និងឆ្នាំ២០២៣នេះ សម្ដេចនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជា ថ្លែង នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ បន្ទាប់ពីបានជួបជាមួយ អគ្គលេខា​អង្គការសហប្រជាជាតិ​។

សម្ដេចគូសបញ្ជាក់ថា «ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយ និងផ្លូវច្បាប់ហើយ។នៅអង្គការសហប្រជាជាតិ គេមិនរើសអើងរវាង ហ៊ុន សែន និង ហ៊ុន ម៉ាណែត ឬអ្នកណានោះទេឲ្យតែ អ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាគេផ្តល់ឱកាសឲ្យឡើងថ្លែងដូច ប្រទេសជាសមាជិកផ្សេងទៀតដែរ»៕

To Top