តេអេរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អ៊ីរ៉ង់ បានរារាំងផែនការភេរវករ ដែលផ្តោតលើកន្លែង មានមនុស្សច្រើននៅទីនេះ ក្នុងរដ្ឋធានីអ៊ីរ៉ង់ ហើយបានចាប់ខ្លួន ជនសង្ស័យចំនួន ២៨នាក់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងបាននិយាយថា ការផ្ទុះចំនួន ៣០ ដំណាលគ្នាត្រូវបានគ្រោងទុក ដោយមានគោលបំណងរំខានដល់សន្តិសុខជាតិ បង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជន និងបង្កភាពចលាចល នៅថ្ងៃខួបនៃកុបកម្ម កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “កងកម្លាំងស៊ើបការណ៍បានវាយប្រហារ កន្លែងលាក់ខ្លួន និងមូលដ្ឋានរបស់ភេរវករ នៅក្នុងខេត្ត តេអេរ៉ង់, អាល់ប៊ស និងអាហ្សេបៃហ្សង់ខាងលិច ហើយបានចាប់ខ្លួនសមាជិកទាំងអស់ នៃបណ្តាញភេរវកម្ម” ។
ប្រភពបានបន្ថែមថា អ្នកចាប់ខ្លួនមានទំនាក់ទំនង ជាមួយក្រុមរដ្ឋអ៊ីស្លាម (IS) ហើយពួកគេខ្លះមានទំនាក់ទំនងជាមួយអ្វី ដែលអ៊ីរ៉ង់អះអាងថាជា “ក្រុមភេរវករ Takfiri” នៅក្នុងប្រទេសស៊ីរី ឬកំណត់ត្រាធ្វើដំណើរ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងតំបន់ឃឺដអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍បានរាយបញ្ជីឧបករណ៍ និងឧបករណ៍មួយចំនួន ដែលរឹបអូសបានក្នុងអំឡុងពេលប្រតិបត្តិការរួមមាន គ្រឿងផ្ទុះ គ្រាប់បែក សម្ភារសម្រាប់ផលិត គ្រាប់បែកចំនួន ១០០គ្រាប់ ឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ស ម្រាប់ផលិតគ្រាប់បែកម៉ោង កាំភ្លើងខ្លីអាមេរិក ១៧ដើម រួមជាមួយនឹងគ្រាប់កាំភ្លើង ទំនាក់ទំនងឆ្លាតវៃ និង ឧបករណ៍ផ្កាយរណប សម្លៀកបំពាក់យោធា អាវកាក់អត្តឃាត និងក្រដាសប្រាក់បរទេស។
ក្រសួងបានកត់សម្គាល់ថា បុគ្គលិកស៊ើបការណ៍ពីរនាក់ បានរងរបួសក្នុងអំឡុងពេលប្រតិបត្តិការ នៅពេលដែលពួកគេបានការពារការបំផ្ទុះ អត្តឃាតពីការ ខូចខាតផ្ទះនៅក្បែរនោះ ៕
ប្រែសម្រួល ឈូក បូរ៉ា