ព័ត៌មានអន្តរជាតិ

កងកម្លាំង​អវកាស​អាមេរិក ពកចារណាបង្កើត​ អង្គភាព​ជប៉ុន ចំពេល​មាន​ការ​កើន ឡើង​នូវឥទ្ធិពល របស់​ចិន

ប្រភព ៖ AFP

វ៉ាស៊ីនតោន ៖ កងកម្លាំង​អវកាស​អាមេរិក កំពុង​ពិចារណា​បង្កើត ​អង្គភាព​មួយ​ក្នុង​ប្រទេស​ជប៉ុន ​ដោយ​មាន​បញ្ជាការ​ក្រោម​បង្គាប់ ចំពេល​មាន​ការកើនឡើង​នៃ​ការប្រើប្រាស់​យោធា ​របស់​ចិន​លើ​លំហ​អាកាស និង​ការគំរាមកំហែង​កាំជ្រួច និង​នុយក្លេអ៊ែរ​ របស់​កូរ៉េខាងជើង។

លោកឧត្តមសេនីយ៍ Chance Saltzman ប្រធានផ្នែកប្រតិបត្តិការអវកាស របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងតូក្យូ នៅពេលសួរអំពីផែនការ បង្កើតបញ្ជាការថ្មីថា “យើងទើបតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការ ដើម្បីរកឱ្យឃើញនូវអ្វី ដែលទីស្នាក់ការ កណ្តាលនឹងធ្វើ” ។

ផែនការនេះកើតឡើងនៅពេល ដែលក្រុងវ៉ាស៊ីនតោន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងតូក្យូ និងរដ្ឋាភិបាលសម្ព័ន្ធមិត្តផ្សេងទៀត នៅក្នុងដែនអវកាស ដែលជាកន្លែងការប្រកួតប្រជែង ជាមួយប្រទេសនានា ដូចជាចិន និងរុស្ស៊ី បាននិងកំពុងកើនឡើង។

ការប្រើប្រាស់លំហ អាកាសកាន់តែមានសារៈសំខាន់ផងដែរ ទាក់ទងនឹងចលនា តាមដានរបស់កូរ៉េខាងជើង ដែលបានបាញ់សាកល្បង មីស៊ីលផ្លោងម្តងហើយ ម្តងទៀត ចាប់តាំងពីឆ្នាំមុន ចំពេលមានការភ័យខ្លាចយ៉ាងយូរ អំពីការសាកល្បងនុយក្លេអ៊ែរ លើកទីប្រាំពីររបស់ទីក្រុងព្យុងយ៉ាង និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ។

កងកម្លាំងអវកាស ដែលត្រូវបានបង្កើតឡើង ក្នុងខែធ្នូ ឆ្នាំ២០១៩ បានបង្កើតមូលដ្ឋានមួយ នៅក្រោមបញ្ជាការ ឥណ្ឌូប៉ាស៊ីហ្វិក របស់យោធាសហរដ្ឋអាមេរិក នៅរដ្ឋហាវ៉ៃ កាលពីខែវិច្ឆិកាឆ្នាំមុន ហើយបានបង្កើត អង្គភាពមួយនៅក្នុងកងកម្លាំង សហរដ្ឋអាមេរិកកូរ៉េ ជាបញ្ជាការក្រោមបង្គាប់ដំបូង របស់ខ្លួននៅក្នុងតំបន់ឆ្ងាយបូព៌ា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top