បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានបើកប្រតិបត្តិការយោធា មួយនៅតំបន់ Sevastopol និងធ្វើឲ្យមេបញ្ជាការសំខាន់ម្នាក់ របស់ប្រទេសរុស្សីបាត់បង់ជីវិត នៅក្នុងចំណោមយោធា ៣៣នាក់ផ្សេងទៀត ដែលបាត់បង់ជីវិត ក្នុងពេលជាមួយគ្នានេះ។
ប្រភពដដែលនេះ បានសរសេរទៀតថា ប្រតិបត្តិការពិសេស ដោយកងកម្លាំងយោធារបស់អ៊ុយក្រែន បានអះអាងថា ប្រតិបត្តិការរបស់ខ្លួនកើតឡើង កាលពីថ្ងៃសុក្រ ដោយក្នុងនោះមេបញ្ជាការដ៏ សំខាន់របស់រុស្សី មានឈ្មោះថា Viktor Sokolov បានបាត់បង់ជីវិតក្នុងចំណោមយោធា៣៣នាក់ និងប្រមាណជា១០០នាក់ទៀតរងរបួស ។
CNN មិនទាន់ហ៊ានអះអាងច្បាស់ អំពីការបញ្ជាក់ របស់ភាគីអ៊ុយក្រែននោះទេ ដោយក្នុងនោះភ្នាក់ងារ របស់ខ្លួនក៏បានព្យាយាមទាក់ទង ទៅកាន់ភាគីរុស្សីផងដែរ ដើម្បីសុំការបញ្ជាក់់បន្ថែម ប៉ុន្តែរុស្សីបាននិយាយថាក្នុងប្រតិបត្តិការយោធា ដែលធ្វើឡើងដោយអ៊ុយក្រែននោះ បានធ្វើឲ្យយោធារបស់ខ្លួនម្នាក់ប៉ុណ្ណោះបាត់ខ្លួន ។
គួរឲ្យដឹងដែរថាអ៊ុយក្រែន បាននិងកំពុងវាយលុកកាន់តែខ្លាំងឡើង លើគោលដៅយុទ្ធសាស្ត្ររបស់រុស្សី នៅCrimeaក្បែរទៅនឹងតំបន់សមុទ្រខ្មៅ នៃភាគខាងត្បូងអ៊ុយក្រែន ដែលត្រូវបានកាន់កាប់ ដោយក្រុងម៉ូស្គូតាំងពីឆ្នាំ ២០១៤ ៕
ប្រែសម្រួល៖ស៊ុនលី